Man United ចង់ពង្រឹងខ្សែការពារកណ្ដាលនៅរដូវកាលថ្មី ខណៈដែលកំពុងទាក់ទង De Ligt ពី Bayern




Man United ចង់ពង្រឹងខ្សែការពារកណ្ដាលនៅរដូវកាលថ្មី ខណៈដែលកំពុងទាក់ទង De Ligt ពី Bayern

De Ligt បានមកដល់ Bayern ក្នុងកិច្ចព្រមព្រៀង ៦៨លានផោនកាលពីក្នុងឆ្នាំ២០២២ ប៉ុន្តែបានជាប់ជម្រើសដំបូងត្រឹមតែ ១៦លើក ប៉ុណ្ណោះ កាលពីរដូវកាលមុន ខណៈដែលពួកគេបានបរាជ័យក្នុងការឈ្នះលីកជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។

Man United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែការពារកណ្ដាលកាលពីខែមករា បន្ទាប់ពីរបាយការណ៍ពីប្រទេសអាល្លឺម៉ង់បានណែនាំថាកីឡាករហូឡង់មិនសប្បាយចិត្តទាំងស្រុងជាមួយនឹងស្ថានភាពរបស់គាត់នៅ Bayern ឡើយ។

បន្ទាប់មក Mail Sport បានរាយការណ៍នៅដើមខែនេះថា អតីតតារាឆ្នើមរបស់ Ajax ស្ថិតក្នុងចំណោមចំណាប់អារម្មណ៍នៅតំបន់ការពាររបស់ Man United រួមជាមួយ Jarrad Branthwaite និង Jean-Clair Todibo របស់ Nice។ ដោយពេលនេះក្លឹបបានបង្កើនចំណាប់អារម្មណ៍របស់ពួកគេលើកីឡាករវ័យ ២៤ឆ្នាំតាមរយៈការពិភាក្សាជាមួយភ្នាក់ងាររបស់គាត់។

Man United ក៏នៅតែចង់បាន Jarrad Branthwaite របស់ Everton ដដែល ប៉ុន្តែពួកគេត្រូវការលក់កីឡាករមួយចំនួនក្នុងក្លឹបមួយចំនួនជាមុនសិន។ Everton បានច្រានចោលការដេញថ្លៃដំបូងរបស់ Man United ក្នុងតម្លៃ ៤៣លានផោនសម្រាប់ Branthwaite កាលពីដើមខែនេះ។

ចំណែកខ្សែប្រយុទ្ធរបស់ Bologna កីឡាករ Joshua Zirkzee និងខ្សែបម្រើ Manuel Ugarte របស់ PSG ក៏ជាគោលដៅផងដែរ។ ទន្ទឹមនឹងនេះ អតីតខ្សែការពារ Raphael Varane របស់ United កំពុងពិភាក្សាដើម្បីចូលរួមជាមួយ Como ដែលទើបតែឡើងមកលេងនៅ Serie A របស់អ៉ីតាលីកាលពីរដូវកាលថ្មីៗនេះ។

 

ប្រភព បរទេស

Facebook Comments