អតីតខ្សែបម្រើ Liverpool វ័យ ៣៤ ឆ្នាំរូបនេះបានលេងបីដងអោយ Brighton នៅរដូវកាលនេះ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងឡើងទៅមុខមួយជំហ៊ានទៀត បន្ទាប់ពីការផ្ទេររបស់ Graham Potter ទៅ Chelsea។
យោងតាមសារព័ត៌មាន Telegraph បានឱ្យដឹងថា Lallana និង Crofts ត្រូវបានគេរំពឹងថានឹងទទួលបន្ទុកតែមួយប្រកួតប៉ុណ្ណោះ ដោយក្លឹបសង្ឃឹមថានឹងតែងតាំងអ្នកស្នងតំណែងជាអចិន្ត្រៃយ៍ជំនួស Potter នៅមុនការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃទី១ ខែតុលា។
ជំនួសមកវិញ គ្រូបង្វឹកអាយុក្រោម ២១ ឆ្នាំ Crofts នឹងធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នដោយមាន Lallana និងជំនួយការគ្រូបង្វឹក U21 Shannon Ruth ជួយ។
Lallana ត្រូវអវត្តមានពីរបួស ហើយមិនរំពឹងថានឹងត្រលប់មកវិញទេរហូតដល់ខែក្រោយ។
សេចក្តីថ្លែងការណ៍ខ្លីមួយពីប្រធានក្លិប Brighton លោក Tony Bloom បានឲ្យដឹងថា “ខណៈពេលដែលយើងកំពុងមានការយកចិត្តទុកដាក់ទៅលើការតែងតាំងអ្នកស្នងតំណែងរបស់លោក Graham ជាគ្រូបង្វឹក ស្របពេលនេះដែរ ការផ្តោតអារម្មណ៍ភ្លាមៗរបស់យើងគឺនៅលើការប្រកួតថ្ងៃសៅរ៍នៅ Bournemouth យើងគាំទ្រឲ្យលោក Andrew Crofts ធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ន។
”
Brighton ស្ថិតនៅលេខរៀងទី ៤ ក្នុងតារាង Premier League បន្ទាប់ពីទទួលបានជ័យជម្នះ ៤ លើកក្នុងការប្រកួតចំនួន ៦ លើក៕
ប្រភព៖ The Sun