លោក Alfred Schreuder គ្រូបង្វឹករបស់ក្រុម Ajax ថានឹងរៀនសូត្រតាមលោក Erik ten Hag ក៏ដូចជាយកយុទ្ធសាស្ត្រនេះ ដើម្បីមកលេងទល់ក្រុម Liverpool នៅរាត្រីនេះ។
ក្រុម Ajax នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅរាត្រីនេះ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League សប្ដាហ៍ទី២។ ជំនួបក៏ជក់ចិត្តនេះដែរ ត្រូវបានគេមើលឃើញថាក្រុមហង្សក្រហម នឹងសម្រុកដាច់ជើងចោលហើយទៅលើក្រុម Ajax ព្រោះការប្រកួតទី១កន្លងទៅរបស់ពួកគេ បានលេងចាញ់ក្រុម Napoli ដល់ទៅ ៤-១ ឯណោះ។
តែសម្រាប់គ្រូបង្វឹករបស់ក្រុម Ajax វិញ លោក Alfred Schreuder ក៏បានដឹងពីរឿងនេះដូចគ្នា។ តែលោកក៏បានរៀបចំដើម្បីតទល់ជាមួយក្រុមហង្សក្រហម Liverpool ហើយដែរ។ បើតាមសម្ដីរបស់លោក គឺជំនួបនៅរាត្រីនេះ Ajax នឹងរៀនសូត្រពីក្រុម Manchester United ដែលទើបយកឈ្នះលើក្រុមរបស់លោក Jurgen Klopp បានក្នុងលទ្ធផល ៣-១ កាលពីពេលកន្លងទៅ៕