Alan Shearer: Arsenal and Man Utd not Top4 this season


Alan Shearer: Arsenal and Man Utd not Top4 this season
12January-2022
  • Wednesday 12 January 2022
  • 10:37 PM

លោក Alan Shearer បានអះអាងថាក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United នឹងមិនទទួលបានចំណាត់ថ្នាក់នៅក្នុង Top4 នោះទេ។

Alan Shearer បានធ្វើការព្យាករណ៏ទុកសម្រាប់ក្រុមដែលជាប់នៅ Top4 នារដូវកាលនេះ ហើយក្នុងនោះដែរ លោកបានបញ្ជាក់ទៀតថាក្រុមកាំភ្លើងធំ Arsenal និងក្រុម Manchester United នឹងមិនមានឱកាសបានជាប់នោះទេ។ ដោយក្រុម Top4 នារដូវកាលនេះ នឹងមានឈ្មោះដូចជា Manchester City , Liverpool , Chelsea និង Spurs ។

ការនិយាយបែបនេះ ក៏ដោយសារតែទម្រង់លេងរបស់ក្រុម Arsenal និង Man Utd នៅមិនទាន់មានលំនឹងទេ តែបើងាកទៅមើលក្រុម Spurs វិញ ឃើញថាពួកគេធ្វើបានល្អណាស់។ ក្រោមការដឹកនាំរបស់លោក Conte ក្រុម Spurs មានស្មារតីប្រកួតល្អ និងមានចិត្តចង់ឈ្នះគ្រប់ប្រកួត៕ប្រភព Dailymail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ