ខ្សែការពារ Toby Alderweireld បានបោះបង់ចិត្តចង់ចាកចេញពីក្រុម Spurs ចោលហើយ ក្រោយពីវត្តមានរបស់លោក Jose Mourinho មកដឹកនាំក្រុម។Alderweireld ដែលចង់ចាកចេញពីក្រុមនៅខែមករានេះ បានសម្រេចចិត្តបន្ដកុងត្រាទៀតហើយ ក្រោយពីមានការបញ្ចុះបញ្ចូលទីលោក Jose ។ កុងត្រាថ្មីនោះ រូបគេទទួលបាន១៥០ ០០០ផោនក្នុង១សប្ដាហ៍ ហើយក៏នឹងក្លាយជាកីឡាករសំខាន់ម្នាក់នៅក្នុងក្រុមផងដែរ។
កីឡាករវ័យ៣០ឆ្នាំបានបន្ថែមដូច្នេះថា៖ “បន្ទាប់ពីធ្វើការជាមួយអ្នកចាត់ការចាស់ច្រើនឆ្នាំ ខ្ញុំទទួលបានបទពិសោធជាច្រើន។ គាត់ជាអ្នកនាំខ្ញុំមកទីនេះ ហើយខ្ញុំពិតជាគោរពគាត់ណាស់។ តែការធ្វើការជាមួយគ្នាច្រើនឆ្នាំ ខ្ញុំក៏ចាប់ផ្ដើមចង់បានបទពិសោធថ្មីទៀត។ ស្របពេល Jose មក គាត់ក៏បានផ្ដល់អ្វីដែលថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំក៏ចង់ធ្វើការបន្ដជាមួយគាត់ដែរ”។ក្រុម Spurs ចាប់តាំងពីលោក Jose ចូលមកកាន់តំណែង ពួកគេលេងបានល្អគ្រាន់បើជាងមុន ដោយបច្ចុប្បន្ននៅលេខ៦ក្នុងតារាង Premier League ៕
ប្រភព៖ DailyMail