An Afghan footballer falls off a plane while trying to leave the country.


An Afghan footballer falls off a plane while trying to leave the country.
21August-2021
  • Saturday 21 August 2021
  • 02:43 AM

Zaki Anwari វ័យ១៩ឆ្នាំជាក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន បានធ្លាក់ពីលើយន្ដហោះយោធាអាមេរិក អំឡុងពេលរូបគេព្យាយាមឡើងដើម្បីគេចចេញពីប្រទេសនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ស្ថានភាពប្រជាពលរដ្ឋក្នុងប្រទេសនេះមានការជ្រួលជ្របល់ច្រើន ដោយភាគច្រើនពួកគេព្យាយាមចេញពីប្រទេស ដើម្បីស្វែងរកកន្លែងថ្មីដែលមិនមានគំនាបខ្លាំង។ ដោយក្នុងព្រលានយន្ដហោះកាបុល មានមនុស្សជាច្រើនសម្រុកឡើងយន្ដហោះកាលពីថ្ងៃចន្ទកន្លងទៅ ហើយមានអ្នកខ្លះតោងរហូតធ្លាក់វិញពេលយន្ដហោះហោះឡើងបានបន្តិចផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពពីខាងអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាអាហ្វហ្គានីស្ថាន បានបញ្ជាក់ថាក្នុងចំណោមអ្នកធ្លាក់នោះក៏មានកីឡាករបាល់ទាត់យុវជនរបស់អាហ្វហ្គានីស្ថានម្នាក់ផងដែរ។ រូបគេមានឈ្មោះថា Zaki Anwari ដែលលេងនៅក្រុមយុវជនជម្រើសជាតិ៕ប្រភព Bbc

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments

ព័ត៌មានកីឡាថ្មីៗ