លោក Roberto De Zerbi អ្នកចាត់ការទូទៅរបស់ Brighton & Hove Albion បានសារភាពថាគាត់រំពឹងថានឹងអវត្តមានកីឡាករខ្ចីជើង Ansu Fati របស់ Barcelona រយៈពេលយូរ បន្ទាប់ពីបញ្ហារបួសចុងក្រោយរបស់គាត់។
Fati ដែលមានអាយុត្រឹមតែ ២១ ឆ្នាំបានចូលរួមជាមួយ Brighton ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរដូវក្តៅដើម្បីព្យាយាមបន្តអាជីពដែលត្រូវបានញាំញីដោយបញ្ហារបួសធ្ងន់ធ្ងរចាប់តាំងពីរបួសជង្គង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
ការចាប់ផ្តើមរដូវកាល Premier League ជាលើកទីពីររបស់គាត់នៅចុងសប្តាហ៍ Fati លេងបានត្រឹមតែ ២១ នាទីទល់នឹង Nottingham Forest មុនពេលអង្គុយនៅកៅអីបម្រុង ហើយរបាយការណ៍បង្ហាញថាគាត់កំពុងប្រឈមមុខនឹងបញ្ហាសាច់ដុំរយៈពេល ៣ ខែ។
លោក De Zerbi គ្រូបង្វឹក Brighton បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា៖
“Ansu និង Tariq Lamptey ទាំងពីរនាក់បានរងរបួស។ ខ្ញុំគិតថា យើងនឹងមិនមានពួកគេរយៈពេលយូរ”៕
ប្រភព៖ បរទេស