ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតានៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ប៉ុន្តែតើស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតនេះដែរឬទេ?
ការរៀបចំព្រឹត្តិការដ៏ដំមួយនេះនៅប្រទេសកាតា បានបណ្តាលឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយមានអ្នករិះគន់លើកឡើងពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសនេះ។
ក្នុងចំណោមបញ្ហាទាំងនោះ មានកម្មករចំណាកស្រុកចំនួន ៦៥០០ នាក់មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស នេប៉ាល់ និងស្រីលង្កា បានស្លាប់ចាប់តាំងពីកាតាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១០។
បញ្ហាសំខាន់មួយទៀតគឺសិទ្ធិស្ត្រីដែលត្រូវបានរឹតត្បិតដោយច្បាប់របស់ប្រទេសអារ៉ាប់មួយនេះ។
ដូច្នេះតើស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះដែរឬទេ?
ស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋាន និងមើលសកម្មភាពអំឡុងពេលប្រកួត World Cup នៅប្រទេសកាតា។
ថ្លែងនៅដើមឆ្នាំនេះ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ លោក Nasser Al Khater បាននិយាយថា “នៅក្នុងប្រទេសកាតា យើងមិនមានការរឹតបន្តឹងលើសិទ្ធិចូលរួមក្នុងកីឡារបស់នារីឡើយ ហើយពួកគេបានចូលរួមការប្រកួតកីឡាយូរមកហើយ”។
FIFA បានប្រកាសកាលពីខែឧសភាផងដែរថា អាជ្ញាកណ្តាលស្ត្រី និងជំនួយការអាជ្ញាកណ្តាលបីរូប នឹងទទួលបន្ទុកការប្រកួតនៅកាតា World Cup ឆ្នាំ ២០២២។ ទាំងនេះរួមមាន Salima Mukansanga មកពីប្រទេសរវ៉ាន់ដា, Yoshimi Yamashita ជនជាតិជប៉ុន និង Stephanie Frappart មកពីប្រទេសអាល្លឺម៉ង់៕
ប្រភព៖ Sportbible