Arrest of 41 supporters in connection with the Malaysian conflict


Arrest of 41 supporters in connection with the Malaysian conflict
23November-2019
  • Saturday 23 November 2019
  • 02:39 PM

ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ​យក​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​ឥណ្ឌូណេស៊ី ​២-​០ ​នៅ​វគ្គ​ជម្រុះ World Cup 2022 ​កន្លង​ទៅ​នេះ ​មាន​រៀង​អ្នក​គាំទ្រ​វាយ​គ្នា​ទៀត​ហើយ។

ក្រុម​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​គាំទ្រ​ប៉ះ​ទង្គិច​គ្នា​នោះ​ចំនួន​៤១​នាក់​ឯ​ណោះ ​ដោយ​ក្នុង​នោះ​មាន​ទាំង​ម៉ាឡេស៊ី​២៧​នាក់ ​និង​ឥណ្ឌូណេស៊ី​១៤​នាក់​។ ​ក្រុម​អ្នក​គាំទ្រ​ទាំង​នេះ ​បាន​នាំ​គ្នា​គប់​ភ្លើង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឱ្យ​ហេតុការណ៍​កាន់​តែ​អាក្រក់​មើល​ទៅ ​រហូត​ដល់​សន្ដិសុខ​តម្រូវ​ឱ្យ​មាន​ការ​បង្ក្រាប​ដោយ​ការ​ចាប់​ខ្លួន ទើប​អាច​ទប់​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បាន។

អ្នក​គាំទ្រ​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​បាន​ដោះ​លែង​វិញ ​ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​លិខិត​និង​ព្រមព្រៀង​មិន​ឱ្យ​មាន​រឿង​ខាង​លើ​កើត​ឡើង​ម្ដង​ទៀត។ ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​ប្រទេស​ទាំង​ពីរ​នេះ ​តែងតែ​កើត​មាន​ឡើង​ជា​និច្ច ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕ប្រភព៖ Foxsportsasia


Facebook Comments

ព័ត៌មានកីឡាថ្មីៗ