ឆ្លើយតបទៅនឹងចចាមអារ៉ាមដែលចុះផ្សាយឥតឈប់ឈរ ថ្ងៃនេះលោក Unai Emery អ្នកចាត់ការក្លឹបកាំភ្លើងធំ Arsenal បានបញ្ចប់ភាពសង្ស័យលើអនាគតរបស់កីឡាករ Nacho Monreal ដែលថារូបគេពិតជាត្រូវបានក្លឹបកំពុងលៃលកត្រៀមលក់ចេញពិតមែន។
ទីផ្សារដោះដូរដែលកៀកនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ត្រូវបានលោក Emery និយាយថា៖ “ពិតណាស់ Nacho ជាកីឡាករមួយរូបដែលអាចនឹងចាកចេញពិតមែន ដោយទីផ្សារដោះដូរនឹងបញ្ចប់ទៅថ្ងៃចន្ទ ត្បិតយើងមិនអាចទិញចូលកីឡាករ តែភាគរយនៃការចាកចេញរបស់កីឡាករក្នុងក្រុមនឹងអាចកើតមាននៅប៉ុន្មានថ្ងៃបន្ទាប់”។
អតីតអ្នកចាត់ការ PSG បន្ត៖ “ក្លឹបកំពុងធ្វើការ ហើយកីឡាករខ្លះក៏ដឹងពីស្ថានភាពរបស់ពួកគេទុកជាមុនហើយដែរ”។