Arsenal ត្រៀមបើកទ្វាចចារក្លឹបណាដែលចង់បាន Gabriel Jesus នៅរដូវក្តៅនេះ ខណៈដែល Mikel Arteta កំពុងសម្លឹងរកមើលខ្សែប្រយុទ្ធថ្មីមកជំនួស។ ក្នុងនោះគាត់មានឈ្មោះបួននាក់នៅក្នុងដៃរួចជាស្រេច។
Jesus ដែលមានអាយុ ២៧ឆ្នាំបានស៊ូទ្រាំនឹងរដូវកាលទីពីរដ៏ខកចិត្តនៅឯ Emirates ដែលគាត់បានខកខានសរុបចំនួន១៦ប្រកួត។ ជាមួយនឹងការស៊ុតបញ្ចូលទីបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៣ដង ហើយកីឡាករចំណូលថ្មី Kai Havertz ហាក់បង្ហាញខ្លួនបានយ៉ាងល្អក្នុងការបំពេញតួនាទីជាកីឡាករពាក់លេខ៩ បែបនេះហើយទើបអនាគតរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានស្ថិតនៅក្រោមភាពរង្គោះរង្គើរ។ ប្រសិនបើត្រូវថ្លៃ ប្រធានក្រុមហ៊ុន Emirates នឹងពិចារណាលក់ Jesus ហើយមានបំណងវិនិយោគឡើងវិញនៅក្នុងគោលដៅសំខាន់ចំនួនបួនរូបដែលជាការស្នើរសុំរបស់ Arteta ។
កាលពីខែមករា Arsenal ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករឆ្នើមរបស់ Brentford Ivan Toney។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះកំពុងស្ថិតក្នុងដំណើរការនៃការវិលត្រឡប់ពីការហាមឃាត់រយៈពេលប្រាំបីខែរបស់គាត់បន្ទាប់ពីបានសារភាពថាបានបំពានច្បាប់ចំនួន ២៣២ របស់ FA ស្តីពីការលេងល្បែងភ្នាល់ ប៉ុន្តែនៅតែទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅ Premier League។ Toney វ័យ ២៨ឆ្នាំនឹងផុតកុងត្រាជាមួយ Brentford នៅរដូវក្តៅក្រោយ ដូច្នេះវាសមហេតុផលសម្រាប់ក្លឹប ក្នុងការផ្ទេរដើម្បីបានប្រាក់នៅពេលនេះ។ ភាពលេចធ្លោរបស់គាត់គឺរាងកាយ ច្បាស់ក្នុងការបញ្ចប់ទី និងសមត្ថភាពស៊ុតបាល់ប៉េណាល់ទី នោះគឺភាពលក្ខណៈទាក់ទាញ។
ខ្សែប្រយុទ្ធម្នាក់ទៀតដែលត្រូវបានគេបង្ហាញឱ្យឃើញនៅ Premier League និងក្មេងជាង Toney បួនឆ្នាំគឺ Alexander Isak ដែលកំពុងលេងអោយ Newcastle។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះកំពុងឡើងជើងខ្លាំងដោយចាប់តាំងពីដើមខែមីនាមក គាត់ស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៩ប្រកួត។ Isak ត្រូវបានគេប្រៀបធៀបទៅនឹងវីរបុរសរបស់ក្រុម Arsenal លោក Thierry Henry ជួនជាស្របពេលដែលក្រុម Newcastle ត្រូវការអនុលោមតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ Premier League និង UEFA ដូចនេះពួកគេត្រូវការប្រមូលថវិកាឱ្យបានឆាប់រហ័ស។
ចំណែកម្នាក់ទៀតមកពី RB Leipzig គឺកីឡាករ Benjamin Sesko ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីរូបនេះស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុងការប្រកួត ៣៩ប្រកួត។ នៅអាយុ 20 ឆ្នាំ Sesko អាចនឹងមានអនាគតដ៏ត្រចះត្រចង់នៅ Arsenal។
បន្ទាប់មកទៀតគឺខ្សែរប្រយុទ្ធ Sporting Lisbon កីឡាករ Viktor Gyokores ដែលបានចាកចេញពីទីក្រុង Coventry កាលពីរដូវក្តៅមុន ដើម្បីចូលរួមជាមួយក្រុមជើងឯកព័រទុយហ្គាល់រដូវកាលនេះ។ ជាមួយនឹងគ្រាប់បាល់ ៤០គ្រាប់ និង Assists ១៤ដងក្នុង ៤៦ប្រកួត អតីតយុវជន Brighton ម្នាក់នេះក៏ជាមិត្តរួមក្រុមជម្រើសជាតិជាមួយ Isak ផងដែរ។
រឿងមួយដែលប្រាកដណាស់នោះគឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេនឹងមកក្នុងតម្លៃទាបនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ Arteta ត្រូវបានកំណត់ឱ្យមានការសម្រេចចិត្តម្តងទៀតពីគ្រួសារ Kroenke ដែលជាម្ចាស់ក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយការលក់កីឡាករ Jesus នឹងបង្កើនថវិកាដែលមានក្នុងដៃស្រាប់របស់ Gunners ដើម្បីបង្គ្រប់នាំយកអ្នកថ្មីមកជំនួស។
ប្រភព បរទេស