Arsenal បើករដូវកាលល្អណាស់ បន្ដឈ្នះ Leicester City បាន ៤-២


Arsenal បើករដូវកាលល្អណាស់ បន្ដឈ្នះ Leicester City បាន ៤-២
14August-2022
  • Sunday 14 August 2022
  • 01:38 PM

ក្រុមកាំភ្លើងធំ Arsenal បន្ដធ្វើបានល្អណាស់នាការប្រកួតបើករដូវកាលនេះ ដោយយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ៤-២ ។

ការប្រកូតរវាងក្រុមទាំងពីរខាងលើពិតជាជក់ចិត្តមែនទែនសម្រាប់អ្នកគាំទ្រ។ ក្រុម Arsenal នៅត្រឹមតង់ទី១បាននាំមុខទៅលើក្រុម Leicester City ដល់ទៅ ២-០ ទៅហើយ។ ឈានដល់តង់ទី២វិញ ពួកគេទាំងពីរនេះក៏បន្ដវាយសម្រុកគ្នាទៀត រហួតឱ្យមានគ្រាប់បាល់កើតឡើងដល់ទៅ៤គ្រាប់ទៀត។ ចប់ការប្រកួត Arsenal បានយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល ៤-២ ។

នៅត្រឹមពេលនេះ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta រកបាន៦ពិន្ទុពេញពីការប្រកួត២ប្រកួតបើកឆាកនេះ ហើយពួកគេមានគ្រាប់បាល់ចំណេញដល់ទៅ៤គ្រាប់ឯណោះ។ គូប្រជែងដែលធ្វើបានល្អស្រដៀង Arsenal ដែរនោះគឺ Manchester City ដែល២ប្រកួត ឈ្នះទាំង២ប្រកួតដែរ និងមានគ្រាប់បាល់ចំណេញដល់ទៅ៦គ្រាប់ហើយ៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ