Asensio ​ខឹង Ancelotti ​ដែល​មិន​ដាក់​ខ្លួន​ចូល​លេង​នៅ​យប់មិញ


Asensio ​ខឹង Ancelotti ​ដែល​មិន​ដាក់​ខ្លួន​ចូល​លេង​នៅ​យប់មិញ
13September-2022
  • Tuesday 13 September 2022
  • 09:42 AM

​ខ្សែ​ប្រយុទ្ធ Marcos Asensio ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ​នៅ​ពេល​ដែល​ខ្លួន​ចេញ​កម្ដៅ​សាច់​ដុំ​ទៅ​ហើយ ប៉ុន្ដែ​ចុង​ក្រោយ​លោក Carlo Ancelotti ​មិន​ដាក់​ឱ្យ​លេង​ទៅ​វិញ។

​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Mallorca ​នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-១។ ដោយ​ឡែក​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​Asensio ​បាន​ចេញ​ទៅ​កម្ដៅ​សាច់​ដុំ​ដើម្បី​ត្រៀម​ប្ដូរ​ចូល​លេង​ទៅ​ហើយ ប៉ុន្តែ​នៅ​ទី​បញ្ចប់​រូបគេ​មិន​បាន​លេង​នោះ​ទេ ដោយសារ​តែ​លោក Ancelotti ​ប្ដូរ​ចិត្ត ​ឱ្យ​ទៅ​អង្គុយ​កៅអី​បម្រុង​ទៅ​វិញ។ ​ប្រការ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង។

​ចំពោះ​រឿង​នេះ​ដែរ ​អ្នក​ចាត់ការ Ancelotti ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​ដឹង Asensio ​ខឹង ​ហើយ​វា​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​គាត់​ខឹង ដោយសារ​គាត់​ចង់​លេង។ ខ្ញុំ​ជា​អ្នក​សម្រេច​ចិត្ត ​ហើយ​គាត់​នៅ​តែ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​យើង​ដដែល”៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ