អនាគតរបស់ Ivan Rakitic ខ្សែបម្រើនៅក្លឹប FC Barcelona គឺនឹងមិនមានភាពនឹងននោះទេលើទីផ្សារដោះដូររដូវរងាត្រៀមឈានចូលមកដល់នៅខែមករាខាងមុខ។
តាមរបាយការណ៍ពីសារព័ត៌មាន Calciomercato បានចុះផ្សាយថាក្លឹបសេះបង្កង់ Juventus ចាំបាច់នឹងត្រូវលក់ចេញខ្សែបម្រើដែលកំពុងមានស្រាប់មួយរូបចេញសិន ដើម្បីនាំយក Rakitic មកទឹកដីអ៊ីតាលី។
នៅតំបន់បម្រើសេះបង្កង់កំពុងគរជើងផ្នែកបម្រើច្រើន ហើយក្នុងចំណោម ៣ រូបដែលរំពឹងលក់ចេញរួមមាន Emre Can, Adrien Rabiot ឬអាចជា Federico Bernardeschi។ រំឭកថា Rakitic ធ្លាប់បាននិយាយផ្ទាល់មាត់ថាខ្លួនពុំសប្បាយចិត្តនឹងលេងឲ្យ Barcelona ហើយក៏គិតគូរដល់ការចែកផ្លូវនាប៉ុន្មានខែខាងមុខផងដែរ៕ ប្រភព៖ Goal