សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នេះ អ្នកគាំទ្រនារីៗដែលទៅទស្សនា នឹងមិនអាចស្លៀកពាក់សិចស៊ីបាននោះទេ។ នេះបើតាមច្បាប់នៅប្រទេសកាតាដាក់កំហិត។
ប្រទេសកាន់សាសនាម៉ូស្លីមខាងលើមានច្បាប់តឹងរឹងសម្រាប់ស្ត្រី។ ពួកគេមិនអនុញ្ញាតឱ្យស្លៀកសិចស៊ីនោះទេ សូម្បីតែស្លៀកខោខ្លីលើជង្គង់ក៏មិនបានផងដែរ។ ដូច្នេះប្រសិនបើមានអ្នកទេសចរណាល្មើសច្បាប់មួយនេះអាចនឹងត្រូវពិន័យធ្ងន់ធ្ងរមិនខាន។ អ្វីដែលកាន់តែតឹងថែមទៀតនោះ គឺសម្រាប់គូសង្សារក៏មិនអាចមករួមភេទនៅប្រទេសនេះបានទេ ពោលគឺទាល់តែពួកគេជាប្ដីប្រពន្ធទើបអាចគេងជាមួយគ្នាបាន។ ប្រសិនបើមានអ្នកល្មើសច្បាប់នេះ នឹងជាប់គុកដល់ទៅ៧ឆ្នាំឯណោះ។
ដោយសារតែច្បាប់តឹងរឹងបែបនេះហើយ ទើបបានជាមានអ្នកគាំទ្រជាច្រើនហាក់មិនសប្បាយចិត្ត និងទំនងជាមិនទៅមើលព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតានាចុងឆ្នាំនេះទេ។ ដោយសារតែ World Cup នេះ ជាទម្លាប់គឺអ្នកគាំទ្រមកពីជុំវិញពិភពលោកទៅទស្សនា ជប់លៀង យ៉ាងសប្បាយរីករាយ មិនមានច្បាប់ហាមឃាត់ដូចនៅកាតានេះឡើយ៕ ប្រភព ៖ zingnews