Atletico Madrid នឹងចែកផ្លូវជាមួយខ្សែប្រយុទ្ធបួននាក់នារដូវក្ដៅខាងមុខ


Atletico Madrid នឹងចែកផ្លូវជាមួយខ្សែប្រយុទ្ធបួននាក់នារដូវក្ដៅខាងមុខ
05May-2024
  • Sunday 05 May 2024
  • 07:54 PM

Atletico Madrid រំពឹងថានឹងត្រូវរៀបចំក្រុមឡើងវិញក្នុងអំឡុងពេលរដូវក្តៅខាងមុខ ដោយសារតែខកចិត្តខ្លាំងក្នុងយុទ្ធនាការរដូវកាល ២០២៣/២០២៤។ លោក Diego Simeone កំពុងទាមទារឱ្យមានការផ្លាស់ប្តូរក្រុមរបស់គាត់ ជាពិសេសក្នុងតំបន់ការពារ។

Marca បានរាយការណ៍ថា Atletico នឹងលក់ខ្សែប្រយុទ្ធជាច្រើនរូបដែលមិនសូវមាននាទីចូលលេងដើម្បីមានទុនក្នុងការរៀបចំក្រុមអោយប្រសើរឡើងវិញ។ Antoine Griezmann រដូវកាលនេះរូបគេធ្វើបានល្អខ្លាំង ប៉ុន្តែដៃគូរបស់គាត់ហាក់មិនសូវធ្វើបានល្អឡើយ។ ក្លឹបនឹងរង់ចាំសំណើរណាមួយសមស្របសម្រាប់ខ្សែរប្រយុទ្ធទាំងនេះមានដូចជា៖ Alvaro Morata, Angel Correa និង Memphis Depay ក៏ដូចជា Joao Felix ដែលក្លឹបនឹងដាក់លក់នៅរដូវក្ដៅខាងមុខនេះ។ Morata បានទាក់ទាញចំណាប់អារម្មណ៍ពី Juventus ខណៈពេលដែល Correa ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបមកពីអារ៉ាប៊ីសាអូឌីត ដូច្នេះវាអាចមានឱកាសខ្លាំងដែល Atleti ផ្លាស់ប្តូរអ្នកទាំងពីរមុនការកំណត់។ ក្លឹបមានការព្រួយបារម្មណ៍ខ្លាំងទាក់ទងនឹងការលក់ Depay ដែលកំណត់ត្រារបួសរបស់គេក្នុងរយៈពេល ១៨ ខែចុងក្រោយគឺអាចធ្វើឱ្យក្រុមផ្សេងមិនហ៊ានចាប់អារម្មណ៍ក្នុងការយកកីឡាករម្នាក់នេះ។
ចំណែក Samu Omorodion ត្រូវបានគេរំពឹងថានឹងនៅជាមួយក្រុមរបស់លោក Simeone ដល់រដូវកាលក្រោយ ដូច្នេះមានអ្នកជំនួសរួចហើយនៅទីនោះ។ វានៅតែត្រូវបានគេមើលឃើញថាតើមានខ្សែប្រយុទ្ធ Atletico Madrid ប៉ុន្មាននាក់ដែលបានបញ្ចប់ការចែកផ្លូវជាមួយក្លឹបក្នុងអំឡុងពេលរដូវក្តៅខាងមុខ។

 

ប្រភព បរទេស

Facebook Comments

ព័ត៌មានកីឡាថ្មីៗ