Aubameyang refuses to renew his contract at the end of the season


Aubameyang refuses to renew his contract at the end of the season
23November-2019
  • Saturday 23 November 2019
  • 02:48 PM

តាម​សារព័ត៌មាន Marca ​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​បាន​ផ្តល់​ដំណឹង​ទៅ​កាន់​ក្លឹប​ទុក​ជា​មុន ថា​ខ្លួន​មាន​គម្រោង​នឹង​ចាកចេញ​ត្រឹម​ចុង​រដូវ​កាល ២០១៩/២០ នេះ។

កុងត្រា​សេសសល់​របស់​កីឡាករ​សញ្ជាតិ​ហ្គាបុង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១ ប៉ុន្តែ​ដោយ​មើល​ភាព​ពី​ភាព​ចុះ​ថមថយ​ទម្រង់​លេង​របស់​កាំភ្លើង​ធំ ក៏​រុញ​ឲ្យ​អតីត​កីឡាករ​របស់ Dortmund មិន​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​ឡើយ។

Aubameyang ទំនង​ជា​សម្លឹង​ផ្លាស់​មក​ចូលរួម​នៅ​ក្លឹប​អេស្ប៉ាញ អាច​ជា​ក្លឹប FC Barcelona ដែល​ត្បិត​អី​កន្លង​មក​ទើប​យក​បាន Griezmann តែ​បុរស​សញ្ជាតិ​បារាំង​ហាក់​ពុំ​មែន​ជា​គោលដៅ​តួ​ឯក​ពិត​ប្រាកដ​ឡោះយ។

រំឭក​ថា ៧៩ ប្រកួត​ឲ្យ​កាំភ្លើង​ធំ Aubemyang ​រក​បាន​ដល់​ទៅ ៥០ គ្រាប់​និង Assist ១២ លើក ហើយ​ជាប់​ជា Top Scorer កាល​ពី​រដូវ​កាល​ចាស់​ថែម​ទៀត​ផង៕ ប្រភព៖ FoxSportAsia

Facebook Comments

ព័ត៌មានកីឡាថ្មីៗ