ខ្សែប្រយុទ្ធ Gareth Bale កំពុងសប្បាយចិត្តក្នុងការលេងឱ្យក្រុម Real Madrid ជាថ្មីម្ដងទៀត ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។
ខ្សែប្រយុទ្ធវែលខាងលើ កាលពីរដូវកាលមុនៗនេះមិនសប្បាយចិត្តនោះទេ ដោយអតីតអ្នកចាត់ការ Zidane បានដាក់គេអង្គុយកៅអីបម្រុង ហើយឱ្យក្រុម Spurs ខ្ចីជើងទៅទៀត។ តែបន្ទាប់ពីលោក Zidane ចាកចេញទៅ ហើយជំនួសវិញដោយ Ancelotti ខ្សែប្រយុទ្ធ Bale ក៏ត្រលប់មក Bernabeu វិញល្មម។ ការត្រលប់មកវិញ សម្រាប់ឆ្នាំចុងក្រោយនៃកុងត្រាគេនេះ ឃើញថារូបគេមានអារម្មណ៍លេងឡើងវិញហើយ។
កីឡាករវ័យ៣២ឆ្នាំទទួលបានទំនុកចិត្តពីអ្នកចាត់ការ Ancelotti ហើយក៏បានលេងប្រកួតដំបូងបើកឆាកផងដែរ។ ត្បិតមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែគេឃើញថា Bale ចាប់ផ្ដើមមានអារម្មណ៍ល្អឡើងវិញហើយទាំងនៅលើទីលាននិងក្រៅទីលាន។ នេះសបញ្ជាក់ថារដូវកាលចុងក្រោយរបស់គេ នៅ Real Madrid ទំនងជាប្រសើរជាក់ជាមិនខាន៕ប្រភព Dailymail