តាមរបាយការណ៍ពី Forbes បានចុះផ្សាយនូវបញ្ជីឈ្មោះក្លឹបរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ ២០១៩ នេះ ដោយក្នុងនោះឃើញថា Barcelona ឈរនៅចំណាត់ថ្នាក់ទី ១ ទម្លាក់ Real Madrid មកឈរលេខ ២។
ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល Barcelona អាចរកចំណូលសរុបបាន ៨៥២ លានអឺរ៉ូ ខ្ពស់ជាងកាលពីឆ្នាំ ២០១៨ ប្រមាណ ១៦២ លានអឺរ៉ូ។ ធៀបនឹងក្លឹប Real Madrid ដែលនៅឈរលេខ ២ រកបាន ៧៥៧ លានអឺរ៉ូច្រើនជាងឆ្នាំទៅប្រមាណ ៧ លានអឺរ៉ូប៉ុណ្ណោះ។
ក្លឹបបន្ទាប់ពីក្លឹបយក្សទាំងពីរមាន Man Utd រកចំណូលបាន ៧៣២ លានអឺរ៉ូ ខណៈ Bayern Munich ក្លឹបយក្សរបស់អាល្លឺម៉ង់ឈរលេខបន្ទាប់រកបាន ៦៥២ លានអឺរ៉ូ៕ ប្រភព៖ BeSoccer