ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងបើកការចរចាជាមួយខ្សែប្រយុទ្ធ Adama Traore ដើម្បីនាំយករូបគេត្រលប់មករួមក្រុមវិញ។
Traore ជាអតីតកីឡាករម្នាក់របស់ក្រុម Barcelona ហើយរូបគេបានចាកចេញមកប្រកបអាជីពនៅក្រុមក្នុងលីគអង់គ្លេសនេះជាច្រើនឆ្នាំមកហើយដែរ។ នារដូវកាលនេះ Traore ទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសក្រុម Spurs ដែលលោក Conte ចង់បានរូបគេទៅជួយក្រុម និងបានដាក់តម្លៃទិញរួចទៅហើយដែរ តែត្រូវក្រុម Wolves ច្រានចោល ព្រោះពួកគេទាមទារដល់២០លានផោនទើបព្រមលក់។
ដោយសារតែឃើញបែបនេះហើយ ទើបបានជាក្រុម Barcelona ចង់បានអតីតយុវជនរបស់ខ្លួនទៅវិញដែរ។ ដោយលក្ខខណ្ឌក្រុមអេស្ប៉ាញនេះ គឺខ្ចីជើងនៅពាក់កណ្ដាលរដូវកាលសិន ហើយនឹងទិញយកដាច់នៅចប់រដូវកាលនេះ។ នៅមិនទាន់មានការប្រកាសផ្លូវការណាមួយថា Traore នឹងជ្រើសរើសយកក្លឹបមួយណានៅឡើយទេ៕ ប្រភព៖ BBC