ត្បិតតែរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចមែន ប៉ុន្តែពេលនេះក្រុមអ្នកមានបុណ្យ Barcelona បានរើបំរាស់ខ្លួនវិញបានហើយ ដោយពួកគេក្លាយជាក្លឹបចំណាយប្រាក់ខែលើកីឡាករច្រើនលំដាប់ទី២នៅអេស្ប៉ាញ។
កាលពីខែមករាដើមឆ្នាំ២០២២នេះ ក្រុម Barcelona មានកម្រិតប្រាក់ចំណាយលើប្រាក់ខែកីឡាករត្រឹមតែ១២៥លានផោនប៉ុណ្ណោះ ដែលនេះជាកម្រិតមួយទាបមែនទែន។ តែនៅពេលនេះ ក្រុមរបស់លោក Xavi បានហក់ឡើងមកចំណាត់ថ្នាក់លេខ២នៅអេស្ប៉ាញវិញ ដោយមានកម្រិតចំណាយលើប្រាក់ខែដល់ទៅ ៥៦៩លានផោនឯណោះ។ ក្រុមលេខ១ នៅតែ Real Madrid ដដែល ដែលចាយអស់៥៩២លានផោន។
ការទទួលបានចំណូល រហូតដល់ហ៊ានចំណាយយ៉ាងច្រើននេះ ក៏ព្រោះតែក្រុម Barcelona បានប្រើប្រាស់ក្បាច់ចុងក្រោយរបស់ពួកគេដើម្បីនាំយកចំណូលចូលក្លឹបវិញ។ កាលពីពេលកន្លងទៅនេះ ក្រុម Barcelona បានលក់សិទ្ធិផ្សាយតាមទូរទស្សន៍ដល់ក្រុមហ៊ុនដទៃដល់ទៅ២៥ឆ្នាំ និងមានលក់សិទ្ធិលើស្លាកសញ្ញានៅកីឡដ្ឋាន Camp Nou ថែមទៀត។