ក្រុម FC Barcelona| នឹងត្រូវចំណាយប្រាក់យ៉ាងតិច៨៦លានផោន ប្រសិនបើពួកគេចង់បានខ្សែបម្រើ Bernardo Silva មករួមក្រុមនៅរដូវកាលនេះ។
Silva នៅសល់កុងត្រាជាមួយក្រុម Manchester City ដល់ឆ្នាំ២០២៥ឯណោះ ប៉ុន្តែនៅពេលនេះសាមីខ្លួនបែរជាចង់ចាកចេញហើយ។ ភ្នាក់ងារទីផ្សាររបស់គេបានទៅជួបក្រុម Barcelona រួចទៅហើយដែរ តែគ្រប់យ៉ាងនៅស្ទាក់ស្ទើរចិត្ត ព្រោះតម្លៃផ្ដាច់កុងត្រារបស់គេខ្ពស់ពេក។ នៅពេលនេះ បើសិនជាក្រុមអ្នកមានបុណ្យចង់បាន Silva ត្រូវបង់ផ្ដាច់កុងត្រាដល់ទៅ៨៦លានផោនឯណោះ។
ដោយឡែកសម្រាប់ក្រុម Barcelona នាពេលបច្ចុប្បន្ននេះវិញទំនងជាមិនអាចចំណាយច្រើនដល់៨៦លានផោនទៅលើកីឡាករម្នាក់នោះទេ។ ក្រុមមួយនេះកំពុងមានវិបត្តិសេដ្ឋកិច្ចផង បើទោះជាទើបងើបឡើងវិញនៅរដូវកាលថ្មីនេះក៏ដោយ៕ ប្រភព ៖ dailymail