Barcelona កំពុងស្ថិតក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់លើការលក់កីឡាករក្នុងសប្តាហ៍ខាងមុខនេះ ខណៈដែលពួកគេកំណត់គោលដៅត្រឡប់ទៅច្បាប់ 1:1 របស់ La Liga សម្រាប់ការចាប់ផ្តើមចូលទៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះដែលនឹងអនុញ្ញាតឱ្យពួកគេធ្វើការចុះហត្ថលេខាដោយគ្មានការរឹតបន្តឹង។ មួយក្នុងចំនោមអ្នកដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញគឺ Fermin Lopez ដែលជាតារាឆ្នើមម្នាក់កាលពីរដូវកាលមុន។
យោងតាមសារព័ត៌មាន Sport ថ្មីៗនេះ Barcelona បានទទួលការផ្តល់ជូនពី Manchester United សម្រាប់ Fermin ដែលត្រូវបានគេជឿថាស្ថិតនៅក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣០លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយស្រាប់តែក្លឹបបានប្រែក្រឡាស់ភ្លាមៗ ដោយក្លឹប Catalans ចាត់ទុកខ្សែបម្រើវ័យក្មេងរូបនេះថាជាទ្រព្យសម្បត្តិដែលមិនអាចលក់បានរបស់ពួកគេវិញ។
ទោះបីជា Fermin ត្រូវបានគេចាត់ទុកថាជាកីឡាករមិនអាចផ្ទេរបានក៏ដោយ Barcelona ក៏នឹងបើកទទួលនូវការផ្តល់ជូនដ៏កម្រ(លុយធំ)សម្រាប់កីឡាករជម្រើសជាតិអេស្ប៉ាញវ័យក្មេងរូបនេះ។ ពួកគេមិនមានគម្រោងលក់គាត់ទេ បើមិនដូច្នេះទេគំនិតនេះគឺដើម្បីឱ្យគាត់ស្ថិតនៅក្រោមការផ្តល់ជូនរបស់ Hansi Flick ក្នុងការសម្រេចចិត្តបន្ទាប់ពីព្រឹត្តការណ៍ Euro ២០២៤ បានបញ្ចប់។
វាពិតជាសមហេតុផលទាំងស្រុងសម្រាប់ Barcelona ក្នុងការរក្សាទុក Fermin, គាត់គឺជាតារាបានភ្លឺចែងចាំងរបស់ពួកគេកាលពីរដូវកាលមុន ហើយគាត់ប្រាកដថានឹងមានអនាគតដ៏ភ្លឺស្វាងនៅឯ Spotify Camp Nou។ ដូចនេះវាច្បាស់ណាស់ Man United ប្រាកដជាត្រូវទៅរកមើលកីឡាករកន្លែងផ្សេងហើយ៕
ប្រភព បរទេស