ក្រុមអ្នកមានបុណ្យ FC Barcelona បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង La Liga ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Sevilla បានក្នុងលទ្ធផល ៣-០។
ត្បិតលេងមិនសូវបានល្អនៅដើមរដូវកាលមែន ប៉ុន្ដែក្រោយពីសមាជិកក្រុមលេងសហការគ្នាបានល្អមក នៅពេលនេះពួកគេហាក់រកឃើញការលេងល្អបំផុតវិញហើយ។ ជាក់ស្ដែងនៅយប់មិញនេះ លេងប៉ះក្រុម Sevilla ដែលជាក្រុមខ្លាំងមួយដែរនៅអេស្ប៉ាញនោះ ពួកគេអាចយកឈ្នះបានដល់ទៅ ៣-០ ឯណោះ។ ដោយ៣គ្រាប់នោះសម្រេចបានដោយ Raphina , Lewandowski និង Garcia ។
ក្រោយពីបាន៣ពិន្ទុបន្ថែមទៀតនេះមក ក្រុម FC Barcelona បានហក់ឡើងទៅចំណាត់ថ្នាក់លេខ២ក្នុងតារាង La Liga ហើយ។ ពេលនេះមាន១០ពិន្ទុឆ្លងកាត់៤ប្រកួត ស្របពេលក្រុមលេខ១ Real Madrid មាន១២ពិន្ទុពេញឆ្លងកាត់៤ប្រកួត៕