ក្លឹបអ្នកមានបុណ្យ Barcelona កំពុងប្រឈមនឹងបាត់បង់ខ្សែបម្រើឆ្នើម Ivan Rakitic មុនទីផ្សារដោះដូរត្រូវបានបិទទ្វារ ហើយទ្រនំថ្មីរបស់កីឡាករក្រូអាតទំនងជាត្រូវទៅចូលរួមនៅក្លឹបយក្ស Juventus របស់អ៊ីតាលី។
Rakitic អាចស្ថិតក្នុងកិច្ចដោះដូររវាង Emre Can ឲ្យមកចូលរួមនៅ Camp Nou វិញ មុនពេលខ្សែបម្រើវ័យ ៣១ ឆ្នាំអាចបង្ហាញវត្តមាននៅទឹកដី Turin។
បញ្ជាក់ថានៅ Serie A បានឈានដល់ជុំទី ២ នៅសប្តាហ៍នេះហើយ ខណៈដែល Juventus ទើបតែបានឈ្នះទៅលើ Parma នៅលទ្ធផល ១-០ ខណៈជុំទី ២ របស់ Barcelona កន្លងទៅបានយកឈ្នះលើ Real Betis នៅលទ្ធផល ៥-២ ផងដែរ។