ក្លឹប Barcelona ទំនងជានឹងបាត់បង់ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Marc Guiu ទៅកាន់ក្លឹប Chelsea ដោយក្លឹបនៅ Premier League គ្រោងនឹងចំណាយប្រាក់ ៦លានអឺរ៉ូក្នុងកាផ្ទេរគាត់ចេញ។ Guiu បានបង្ហាញខ្លួនចំនួន ៧ប្រកួតសម្រាប់ជាប់ជម្រើសដំបូងនៅរដូវកាលនេះ និងសុតបាល់បញ្ចូលទីបាន ២គ្រាប់ រួមទាំងការឈ្នះជាមួយ Athletic Club ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់ផងដែរ។
កីឡាករវ័យជំទង់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខ្ចីជើងនៅរដូវក្តៅនេះទៅកាន់ក្រុម La Liga មួយផ្សេងទៀត ដោយ Barcelona កំពុងសម្លឹងមើលក្នុងការរក្សាគាត់។ ពួកគេបានផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មីមួយ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ២០២៥ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបទេរហូតមកដល់ពេលនេះ។
យោងតាម Jijantes តាមរយៈកាសែត Sport បានឱ្យដឹងថា Bayern Munich ក៏កំពុងដំណើរការសម្រាប់ការចុះហត្ថលេខារបស់គាត់ដែរ ប៉ុន្តែការពិភាក្សាជាវិជ្ជមានជាមួយ Chelsea នៅចុងសប្តាហ៍ធ្វើឱ្យគាត់ខិតជិតការផ្ទេរទៅកាន់ទីក្រុងឡុងដ៍។ Guiu ក៏ជិតនឹងយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយពួកគេរួចរាល់ហើយផងដែរ។
បើតាមក្បួនទូទៅ Barcelona បានទទួលជោគជ័យដោយសមហេតុផលក្នុងការរក្សាបាននូវកីឡាករដែលមានទេពកោសល្យវ័យក្មេងរបស់ពួកគេ ប៉ុន្តែនៅពេលដែលហិរញ្ញវត្ថុនៅតែបន្តយាយីបែបនេះ ពួកគេនឹងបន្តពឹងផ្អែកលើកម្រិតនៃមនោសញ្ចេតនាពីក្មេងៗរបស់ពួកគេវិញ ដោយសារពួកគេមិនមានប្រាក់ដើម្បីប្រកួតប្រជែងជាមួយ Chelsea ឡើយ។ ខណៈពេលដែលពួកគេច្បាស់ជាចង់រក្សា Guiu ក្នុងករណីដែលគាត់ក្លាយជាកីឡាករកំពូល យ៉ាងហោចណាស់តម្លៃ ៦លានអឺរ៉ូនឹងជួយគណនីរបស់ពួកគេបានក្នុងរយៈពេលខ្លី។
ប្រភព បរទេស