ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ជាក្រុមដែលមានភាគរយឈ្នះពានរង្វាន់ UEFA Champions League ច្រើនជាងគេនៅរដូវកាលនេះ។ នេះបើតាមការរកឃើញរបស់ Football Data Analysts។
សឹងតែរាល់ឆ្នាំការព្យាករតែងតែមានឡើង ដោយសំអាងទៅលើប្រភពនិងលទ្ធផលវិភាគផ្សេងៗគ្នា។ តែការព្យាករទាំងអស់នោះក៏មិនត្រូវទាំងអស់ដែរ។ ជាក់ស្ដែងនៅរដូវកាលមុន មិនមាននរណាម្នាក់ឬប្រភពខាងណាទាយថាក្រុម Real Madrid អាចឈ្នះពានរង្វាន់ UEFA Champions League ឡើយ តែនៅពេលចុងក្រោយក្រុមរបស់លោក Carlo Ancelotti បង្កភាពភ្ញាក់ផ្អើលទម្លាក់ក្រុមខ្លាំងៗជាច្រើនដើម្បីគ្រងជើងឯកបាន។
សម្រាប់រដូវកាលនេះវិញ ការវិភាគចេញពី Football Data Analysts បានជ្រើសរើសក្រុមនៅអាល្លឺម៉ង់ Bayern Munich ជាក្រុមមានភាគរយឈ្នះច្រើនជាងគេវិញ។ ខណៈដែលក្រុមនៅចំណាត់ថ្នាក់លេខ២នោះគឺ Manchester City ។ ការព្យាករនេះគឺវិភាគទៅលើកីឡាករក្នុងក្រុមម្នាក់ៗ និងជម្រើស១១នាក់ដំបូងដែលពួកគេបានលេងនៅប៉ុន្មានប្រកួតដើមរដូវកាលនេះ៕