ក្លឹប Bayern Munich ពិតជាចង់បានខ្សែប្រយុទ្ធ Harry Kane មករួមក្រុមមែន ក្រោយពីការចាកចេញរបស់កីឡាករ Robert Lewandowski ទៅ។
លោកJulian Nagelsmann ត្បិតតែមាន Sadio Mane មករួមក្រុមមែន ប៉ុន្តែលោកបានបាត់ខ្សែប្រយុទ្ធកណ្ដាល Lewandowski ទៅឱ្យក្រុម FC Barcelona ទៅហើយ។ កត្ដានេះហើយ ទើបបានជាក្រុមយក្សអាល្លឺម៉ង់នេះចង់បានកីឡាករថ្មីមកពង្រឹងក្រុមឡើងវិញជាពិសេសនៅតំបន់ប្រយុទ្ធកណ្ដាលតែម្ដង។ ដោយពេលនេះ ពួកគេបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Kane ដែលលេងឱ្យក្រុម Spurs ។
បើតាមការបញ្ជាក់របស់អ្នកចាត់ការខាងលើក្រុមរបស់លោកកំពុងទាក់ទងសួរនាំតម្លៃផ្ដាច់កុងត្រាហើយ។ លោក Julian Nagelsmann ដឹងច្បាស់ថា Kane នឹងមានតម្លៃខ្ពស់ ប៉ុន្តែក្រុមរបស់លោកក៏នឹងព្យាយាមឱ្យអស់ពីសមត្ថភាពផងដែរ ដើម្បីនាំយករូបគេមកលេងនៅក្របខណ្ឌ Bundesliga ឱ្យបាន៕ ប្រភព ៖ dailymail