លោក Mixu Paatelainen គ្រូបង្វឹកក្រុមជម្រើសជាតិហុងកុង បានបញ្ជាក់ថាប៉ះក្រុមកម្ពុជាបើកឆាក គឺត្រូវគិតលើលទ្ធផលជាជាងយកបទពិសោធ។
ការប្រកួតបើកឆាកជម្រុះ World Cup 2022 កម្ពុជា នឹងត្រូវទទួលក្រុមហុងកុង នៅថ្ងៃទី៥ខែក្រោយនេះ នៅពហុកីឡដ្ឋានជាតិ។ មុនហោះមកកម្ពុជានេះដែរ លោក Mixu គ្រូបង្វឹកក្រុមហុងកុងបានបញ្ជាក់ថាលោកបានជ្រើសរើសកីឡាករសុទ្ធតែមានបទពិសោធសម្រាប់ការប្រកួតជម្រុះ World Cup នេះ ព្រោះលោកចង់បានលទ្ធផលជាជាងបទពិសោធ។ ស្ថិតក្នុងពូល C នេះ គ្រូបង្វឹកសញ្ជាតិហ្វាំងឡង់ដឹងច្បាស់ថាពិបាក ប៉ុន្តែលោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដឹកនាំក្រុមឱ្យល្អ។
ក្នុងពូល C នៃវគ្គជម្រុះ World Cup 2022 នេះ ក្រុមកម្ពុជា នៅជាមួយក្រុម ហុងកុង បារ៉ែន អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ការប្រកួតនឹងចាប់ផ្ដើមនៅខែក្រោយនេះហើយ៕ប្រភព៖ Scmp