BG Pathum ដែលជាម្ចាស់ជើងឯក Toyota Thai League កាលពីឆ្នាំមុន(រដូវកាល២០២០/២០២១)បានចាប់ផ្តើមលក់ឈុតថ្មីរបស់ខ្លួន សម្រាប់ការប្រយុទ្ធជាមួយ AFC Champions League វគ្គចែកពូល Champions League ឆ្នាំ ២០២១ មានវគ្គចែកពូល ខណៈដែលពួកគេទើបតែប្រកាសនៅព្រឹកនេះប៉ុណ្ណោះ។
BG Pathum United ដែលមានកៅអីលេងវគ្គជម្រុះក្នុងពូល ACL តែម្ដងនោះនឹងធ្វើជាម្ចាស់ផ្ទះក្នុងពូលរបស់ខ្លួនហើយពួកគេបានឈប់ប្រើប្រាស់ឈុតរបស់ក្រុមហ៊ុន Nike ហើយប្ដូរមកប្រើប្រាស់ផលិតផលក្នុងស្រុក Warrix វិញ។ ឈុតក្នុងដីមានពណ៌ខៀវ ហើយឈុតក្រៅដីមានពណ៌ស ហើយសម្រាប់ការដាក់លក់នេះ ក្លិបបានប្រកាសថាមានតែ Player Version ប៉ុណ្ណោះហើយក្នុងអាវមួយមានតម្លៃ១០៩៩បាត។
សម្រាប់ក្រុមប៊ីជី Pathum ដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូល F ជាមួយក្រុមកូរ៉េខាងត្បូង Ulsan Hyundai, Vietel របស់វៀតណាម និងមួយក្រុមមកពីវគ្គប្រកួតជម្រុះ Play-off ហើយវគ្គPlayoff នេះចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១តទៅ៕