ប្រេស៊ីលប្រឈមនឹងការកាត់ពិន្ទុក្នុងជម្រុះ World Cup បន្ទាប់ពីមានការប៉ះទង្គិ.ចគ្នានៅ Maracana


ប្រេស៊ីលប្រឈមនឹងការកាត់ពិន្ទុក្នុងជម្រុះ World Cup បន្ទាប់ពីមានការប៉ះទង្គិ.ចគ្នានៅ Maracana
25November-2023
  • Saturday 25 November 2023
  • 07:07 AM

         ការឈ្លោះប្រកែកគ្នាទ្រង់ទ្រាយធំមួយបានផ្ទុះឡើងនៅមុខការប្រកួតប្រេសុីល ជាមួយអាហ្សង់ទីន រវាងអ្នកគាំទ្រទាំងសងខាង មុនពេលប៉ះទង្គិចជាមួយប៉ូលិស ដោយបង្ខំឱ្យការប្រកួតត្រូវពន្យារពេលកន្លះម៉ោង។

      កីឡាករមួយចំនួនមកពីភាគីទាំងសងខាងបានចូលទៅជិតកន្លែងឈរដើម្បីព្យាយាមធ្វើឱ្យអ្នកគាំទ្រស្ងប់ចិត្ត ហេីយអ្នកចាំទីអាហ្សង់ទីន Emiliano Martinez បានលោតឡើងទៅកាន់កន្លែងឈរដើម្បីទាញដំបងចេញពីដៃប៉ូលិស តែត្រូវបានមិត្តរួមក្រុមឃាត់។

     សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលអាចប្រឈមមុខនឹងការផ្តន្ទាទោស ខណៈដែលមាត្រា 17 នៃក្រមវិន័យរបស់ FIFA ចែងថា “ម្ចាស់ផ្ទះក្លឹប និងសមាគមត្រូវទទួលខុសត្រូវចំពោះសណ្តាប់ធ្នាប់ និងសុវត្ថិភាពមុន កំឡុងពេល និងក្រោយការប្រកួត។

      តាមការចុះផ្សាយរបស់ប្រេស៊ីល Globo រាយការណ៍ថា FIFA គ្រោងនឹងបើកការស៊ើបអង្កេតលើព្រឹត្តិការណ៍ដែលបានកើតឡើង។

Globo អះអាងថា ការដាក់ទណ្ឌកម្មអាចរួមបញ្ចូលការផាកពិន័យ ការលេងការប្រកួតមួយ ឬច្រើនដោយគ្មានអ្នកគាំទ្រ កាតព្វកិច្ចលេងនៅលើទីលានកណ្តាល ឬសូម្បីតែការកាត់ពិន្ទុ។

      ការកាត់ពិន្ទុអាចជារឿងធំមួយសម្រាប់ប្រេស៊ីលដែលរកបានតែ  7 ពិន្ទុពីការប្រកួតបើកឆាកចំនួន 6 របស់ពួកគេក្នុងការប្រកួតជម្រុះ World Cup និងឈរនៅលេខ 6 ក្នុងចំណោមក្រុមចំនួន 10។

មានតែក្រុមចំនួនប្រាំមួយប៉ុណ្ណោះដែលមកពីផ្នែកអាមេរិកខាងត្បូងមានសិទ្ធិសម្រាប់ការប្រកួត World Cup ដោយស្វ័យប្រវត្តិ ខណៈដែលក្រុមចំណាត់ថ្នាក់ទី 7 នឹងឈានទៅវគ្គ Play-off៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ