ការប្រកួតវគ្គជម្រុះជុំទី ២ ប្រចាំតំបន់អាស៊ានសម្រាប់ព្រឹត្តិការណ៍ World Cup ២០២២ បានបញ្ចប់ទៅកាលពីយប់មិញ ដោយលទ្ធផលបានសម្រេចត្រឹមចាញ់និងឈ្នះ ពុំមានជំនួបណាមួយស្មើនោះទេ។
កម្ពុជាដែលបើកកីឡដ្ឋានជាតិអូឡាំពិកស្វាគមន៍ក្រុមភ្ញៀវបារ៉ែនក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៥៥ ០០០ នាក់បានបរាជ័យក្រោមលទ្ធផល ១-០។ ខណៈកោះហ្គាំចាញ់ហ្វីលីពីន ៤-១ ស្របពេលសិង្ហបុរីយកឈ្នះប៉ាឡេស្ទីន ២-១។
៣ គូផ្សេងទៀតគឺជម្រើសជាតិជប៉ុនដែលយកឈ្នះមីយ៉ាន់ម៉ា ២-០ ខណៈឥណ្ឌូណេស៊ីស្ពឹកខ្លាំងរបស់ថៃដោយបរាជ័យ ៣-០ មិនអាចតដៃរួច និងគូចុងក្រោយម៉ាឡេស៊ីដែលត្រូវចាញ់ក្រុមភ្ញៀវអារ៉ាប់រួម ១-២ ទោះបើកឆាករកគ្រាប់បាល់មុននៅនាទីទី ១ ក៏ដោយ៕