Cambodian Athlete Awarded 383,900,000 Riels to Athletics Medals at Four Different Events


Cambodian Athlete Awarded 383,900,000 Riels to Athletics Medals at Four Different Events
12January-2020
  • Sunday 12 January 2020
  • 10:05 AM

រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាអស់៣៨៣,៩០០,០០០រៀលលើកប្រាក់រង្វាន់លើកទឹកចិត្តដល់  កីឡាករ កីឡាការិនី  កម្ពុជាដែលដណ្តើមមេដាយប្រាក់និង  សំរិទ្ធ  នៃព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតិ  ចំនួន៤ធំៗកាលពីឆ្នាំមុនសម្រាប់  កីឡាការ៉ាតេ  និង  គុនដាវ  ដែលទទួលបានមេដាយប្រាក់៤គ្រឿង និង  មេដាយសំរិទ្ធ១២គ្រឿង។

ក្នុងឳកាសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់  កីឡាករ  កីឡាការិនី  កម្ពុជា  នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីសំណាក់  លោក  ស សុខា រដ្ឋលេខាធិការតំណាងឲ្យ  លោក  ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី  ក្រសួងអប់រំ យុវជន និងកីឡា នៅ  មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

សម្រាប់ការប្រកួតជ្រើសរើសជើងឯក  សាកលវិទ្យាល័យ  កីឡាគុនដាវអាស៊ី  ២០១៩ នៅ  ប្រទេសសឹង្ហបុរី  កម្ពុជា  ដណ្តើមបានមេដាយប្រាក់  ១គ្រឿង  និង  មេដាយសំរិទ្ធ  ៤  គ្រឿងហើយបានទទួលរង្វាន់ជាទឹកប្រាក់សរុបចំនួន  ២០៨,០០០,០០០រៀលចំពោះប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវ  សាកលវិទ្យាល័យ  អាស៊ីអាគ្នេយ៍  នៅប្រទេស  ម៉ាឡេស៊ី  ដណ្តើមបានមេដាយប្រាក់៣គ្រឿង និង  មេដាយសំរិទ្ធ២គ្រឿង  សរុបទឹកប្រាក់ចំនួន  ៩៣,០០០,០០០     រៀល។

ចំពោះការប្រកួតការ៉ាតេជ្រើសរើសជើងឯកអាស៊ី  លើកទី១៨ នៅ  ប្រទេស  ម៉ាឡេស៊ីវិញនោះ  កម្ពុជា ដណ្តើមបាន  មេដាយសំរិទ្ធ១គ្រឿង  សរុបទឹកប្រាក់រង្វាន់  ចំនួន២២,០០០,០០០រៀល និងការប្រកួតកីឡាការ៉ាតេ  ជ្រើសរើសជើងឯក  អាស៊ីអាគ្នេយ៍លើកទី៨នៅ  ប្រទេសថៃដណ្តើម  បានមេដាយសំរិទ្ធ  ៥គ្រឿង  សរុបទឹកប្រាក់រង្វាន់ចំនួន៦០,៩០០,០០០រៀល៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ