ត្បិតបើកន្លងមកធ្លាប់លេចលឺដំណឹងថាទាំង Man City, Liverpool និង Chelsea ជាក្លឹបចាប់អារម្មណ៍លើ David Alaba ប៉ុន្តែតាមការបញ្ជាក់ចុងក្រោយគឺមានតែតោខៀវ Chelsea មួយប៉ុណ្ណោះ ដែលនៅបន្តចរចានិងហ៊ានប្រជែងជាមួយក្លឹប Real Madrid។
Alaba គេនឹងផុតកុងត្រាជាមួយ Bayern នៅចុងរដូវកាលនេះ ហើយក្លឹបអាល្លឺម៉ង់ក៏យកអ្នកថ្មីមកជំនួសហើយដែរ ដោយទើបប្រកាសកិច្ចព្រមព្រៀងរវាង RB Leipzig លើការទិញយក Dayot Upamecano កាលពីប៉ុន្មានថ្ងៃមុន។
តាមរបាយការណ៍ពី 90min ចុះផ្សាយថា Real Madrid នឹងប្រជែងជាមួយ Chelsea ជុំវិញការនាំយកកីឡាករវ័យ ២៨ ឆ្នាំហើយក្លឹបផ្សេងទៀតដោយសារគិតថាមិនអាចផ្គត់ផ្គង់ថ្លៃពលកម្មកីឡាករអូទ្រីសគ្រប់គ្រាន់ទើបសម្រេចចិត្តដកខ្លួនចេញ។
គួររំឭកថា Alaba គេបានបង្ហាញខ្លួនច្រើនជាង ៤០០ ប្រកួតឲ្យក្លឹបអាល្លឺម៉ង់ ដោយរាប់ចាប់តាំងពីការផ្ទេរនៅឆ្នាំ ២០០៩ ហើយឆ្លងកាត់ច្រើនឆ្នាំមកនេះគេឈ្នះពាន Bundesliga ៩ លើកនិង Champions League ២ លើកនៅទីនោះ៕
ប្រភព៖ Sportsmole