Chelsea ជិតទិញបាន Jules Kounde ហើយតម្លៃ៥៥លានផោន


Chelsea ជិតទិញបាន Jules Kounde ហើយតម្លៃ៥៥លានផោន
24July-2022
  • Sunday 24 July 2022
  • 07:38 AM

ក្រុមតោខៀវ Chelsea កាន់តែកៀកមែនទែនហើយក្នុងការចុះកុងត្រាយកខ្សែការពារ Jules Kounde ពីក្រុម Sevilla មកក្នុងតម្លៃខ្លួន៥៥លានផោន។

ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះទិញកីឡាករចូលច្រើន ជាក់ស្ដែងដូចជា Raheem Sterling ពី Manchester City ក្នុងតម្លៃ៤៧លានផោន និង Kalidou Koulibaly ក្នុងតម្លៃខ្លួន៣៤លានផោន។ ស្របពេលនេះ ក្រុមតោខៀវកំពុងចរចាយក Jules Koudne មកម្នាក់ទៀតក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោនឯណោះពីក្រុម Sevilla មក។ ហើយដំណឹងចុងក្រោយនេះ ក៏អះអាងថាភាគីទាំងសងខាងបានយល់ចំពោះតម្លៃនេះទៅហើយ។

ការមានប្រាក់ចំណាយច្រើននារដូវកាលដោះដូរកីឡាករនេះដែរ ក៏ព្រោះតែម្ចាស់ក្លឹបថ្មីលោក Todd Boehly ចង់ប្រជែងពានរង្វាន់ក្នុងឆ្នាំដំបូងដែលលោកចូលកាន់ក្លឹបតែម្ដង។ ប្រភពបានបញ្ជាក់ថាលោកបានផ្ដល់កញ្ចប់ចំណាយដល់១៥០លានផោនឯណោះទៅឱ្យលោក Tuchel ដើម្បីស្វែងរកនិងទិញកីឡាករថ្មីមករួមក្រុមនេះ៕ ប្រភព​ ៖ dailymail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ