Chelsea plan to add another major force from Spanish giants Atletico Madrid


Chelsea plan to add another major force from Spanish giants Atletico Madrid
25August-2021
  • Wednesday 25 August 2021
  • 05:40 AM

យោងតាមរបាយការណ៍បានឲ្យដឹងថាក្រុមតោខៀវ Chelsea កំពុងពិចារណាលើការខ្ចីជើងខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez របស់ក្រុម Atletico Madrid ។

តាមប្រភពដដែលបានបន្តថាក្រុមដែលមានមូលដ្ឋាននៅទីក្រុង London មួយនេះមហិច្ចតាក្នុងការដណ្តើមពានរង្វាន់ English Premier League នារដូវកាលនេះតែម្ដងដោយពួកគេបានចំណាយ ៩៨ លានផោនលើខ្សែប្រយុទ្ធបែលហ្សុិក Romelu Lukaku ពី Inter Milan ដែលបានស៊ុតបញ្ចូលទី ១ គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនទល់នឹង Arsenal កាលពីថ្ងៃអាទិត្យកន្លងទៅ ។

សារព័ត៌មាន Sportsmail បានបង្ហាញនៅសប្តាហ៍នេះថាក្រុមតោខៀវ Chelsea កំពុងតែទាក់ទងភ្នាក់ងារបស់ Saul ដោយភ្ទាល់បន្ទាប់ពីកីឡាករវ័យ ២៦ ឆ្នាំខាងលើត្រូវបាន Athletico ពិចារណាក្នុងកិច្ចព្រមព្រៀងដោះដូរគ្នាជាមួយ Antoine Griezmann របស់ Barcelona កាលពីដើមរដូវក្តៅនេះប៉ុន្តែការផ្ទេរមួយនេះប្រព្រឹត្តទៅមិនបានសម្រេច។

គួររម្លឺកផងដែរថា Manchester United, Juventus រួមទាំង Barcelona សុតែមានបំណងក្នុងការប្រម័ញ្ចខ្សែបម្រើសញ្ចាតិអេស្ប៉ាញខាងលើ បន្ទាប់ទម្រង់លេងដ៏គួរអោយកត់សម្គាល់កាលពីរដូវកាលមុនបន្ទាប់ពីបានជួយក្រុម Atletico Madrid ឈ្នះពាន Laliga និងជួយក្រុមគោជលអេស្ប៉ាញឡើងដល់វគ្គ ៤ ក្រុមក្នងការប្រកួតព្រឹត្តិការ UEFA  UERO ២០២០ កាលពីខែមិថុនាកន្លងទៅ ៕

Facebook Comments

ព័ត៌មានកីឡាថ្មីៗ