Chelsea still unable to renew Rudiger's contract despite repeated attempts


Chelsea still unable to renew Rudiger's contract despite repeated attempts
07February-2022
  • Monday 07 February 2022
  • 06:32 AM

​ខ្សែ​ការពារ Antonio Rudiger ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ​ឡើយ ​បើ​ទោះ​ជា​ក្លឹប​បាន​ព្យាយាម​និយាយ​ចរចា​ជា​ច្រើន​លើក​ហើយ​ក៏​ដោយ។

​Rudiger ​នឹង​អស់​កុងត្រា​នៅ​ត្រឹម​ដំណាច់​រដូវ​កាល​នេះ​ហើយ។ ​ក្រុម​តោ​ខៀវ Chelsea ​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ជា​ច្រើន​លើក ប៉ុន្តែ​មិន​អាច​សម្រេច​អ្វី​បាន​ឡើយ។ ​នៅ​ចុង​ក្រោយ​នេះ ​មាន​ដំណឹង​ថា​ក្លឹប​បាន​តំឡើង​ប្រាក់​ឈ្នួល​គេ​ដល់​ទៅ​២​សែន​ផោន​ក្នុង​១​សប្ដាហ៍​ទៀត តែ​ចុង​ក្រោយ​នៅ​មិន​អាច​រក​ការ​ចុះ​កុងត្រា​ថ្មី​បាន​ទៀត។

គេ​ដឹង​ច្បាស់​ថា​ការ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​នេះ ក៏​ដោយសារ​តែ​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​មាន​ក្លឹប​ទាក់ទង​មក​ច្រើន​ហើយ។ ដោយ​ក្នុង​នោះ ​ក្រុម Real Madrid ​មាន​ភាគរយ​ច្រើន​ជាង​គេ ព្រោះ​បាន​ចរចា​ជាមួយ​កីឡាករ​តាំង​ពី​រដូវ​កាល​មុន​មក​ហើយ៕ ប្រភព៖ DailyMail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ