Cristiano Ronaldo ត្រឡប់មកហ្វឹកហាត់វិញជាមួយនឹងស្នាមជាំខ្មៅលើភ្នែក


Cristiano Ronaldo ត្រឡប់មកហ្វឹកហាត់វិញជាមួយនឹងស្នាមជាំខ្មៅលើភ្នែក
27September-2022
  • Tuesday 27 September 2022
  • 08:59 AM

Cristiano Ronaldo ត្រូវ​បាន​គេ​ថត​បាន​ពេល​ហ្វឹកហាត់​ដោយ​មាន​ស្នាមជាំខ្មៅលើភ្នែក និង​ស្នាមលើ​មុខ ​ក្រោយ​ពី​របួស​ក្នុង​ការ​ប្រកួត​ថ្ងៃមុន។

តារាឆ្នើមរបស់ក្រុម Manchester United រូបនេះបានហូរឈាមលើច្រមុះ បន្ទាប់ពីបានប៉ះទង្គិចជាមួយអ្នកចាំទី Tomas Vaclik របស់សាធារណរដ្ឋឆេក។

 

អ្នកទាំងពីរបានលោតទៅលើអាកាស ហើយដៃរបស់ Tomas បានវាយចំមុខ Ronaldo ធ្វើឲ្យគាត់ដួលនៅលើទីលាន ចេញឈាមពេញមុខ ដែលតម្រូវអោយក្រុមគ្រូពេទ្យសង្គ្រោះជាបន្ទាន់។

នៅទីបំផុតគាត់បានងើបឡើងវិញ ហើយបន្តការប្រកួតរហូតដល់ចប់ ដោយមានស្នាមរបួសនៅលើច្រមុះរបស់គាត់។

ព័រទុយហ្គាល់បានបន្តឈ្នះក្នុងការប្រកួតនេះ ០-៤ ប៉ុន្តែ Ronaldo មិនបានស៊ុតបញ្ចូលទី និងបង្កអោយមានបាល់ប៉េណាល់ទីដែលត្រូវបានខកខានស៊ុតបញ្ចូលទីដោយកីឡាករ Patrik Schick។

ទោះបីជាគាត់របួសក៏ដោយ Ronaldo នៅតែហ្វឹកហាត់ជាមួយក្រុម ហើយត្រូវបានគេរំពឹងថានឹងដឹកនាំក្រុមក្នុងការប្រកួតចុងក្រោយរបស់ប្រទេសរបស់គាត់មុនពេលការប្រកួត World Cup ទល់នឹងអេស្ប៉ាញ​ក្នុង​ពាន Nations League៕

ប្រភព៖ The Sun

Facebook Comments

ព័ត៌មានកីឡាថ្មីៗ