ក្រុម FC Barcelona លេងស្មើក្រុម Espanyol ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះនាការប្រកួតសប្ដាហ៍ទី១៩ពានរង្វាន់ La Liga នៅយប់មិញនេះ។ក្រុមម្ចាស់ផ្ទះ Espanyol ជាអ្នកនាំមុខមុន ប៉ុន្តែក្រោយមកក៏ត្រូវ Barcelona វាយបកតាមស្មើនិងនាំមុខបានវិញក្នុងលទ្ធផល ១-២ ។ យ៉ាងណាមិញ ក្រោយពី De Jong ទទួលបានកាតក្រហមម្នាក់ ក្រុម Barcelona ក៏ភ្លាត់ធ្វើឱ្យក្រុម Espanyol រកបាន១គ្រាប់វិញទៀត តាមស្មើបានក្នុងលទ្ធផល ២-២។
១គ្រាប់ដែលស្មើនោះធ្វើបានដោយកីឡាករចិន Wu Lei ។ជាមួយការបាន១ពិន្ទុនេះដែរ ធ្វើឱ្យក្រុម Barcelona មានពិន្ទុ៤០ពិន្ទុស្មើក្រុម Real Madrid ដែរ ក្រោយពីក្រុមអធិរាជសនៅយប់មិញ រកបាន៣ពិន្ទុ យកឈ្នះលើក្រុម Getafe ក្នុងលទ្ធផល ៣-០៕
ប្រភព៖ DailyMail