Kevin De Bruyne, John Stones និង Erling Haaland គឺជាអ្នករកគ្រាប់បាល់ឲ្យក្រុមរបស់លោក Pep Guardiola យកឈ្នះលើក្រុមកាំភ្លើងធំ ៤-១ កាលពីថ្ងៃពុធ។
បច្ចុប្បន្ន Man City មានត្រឹមតែពីរពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League ដោយមានពីរប្រកួតក្នុងដៃ។
បន្ទាប់ពីការឈ្នះរបស់ Man City ឥឡូវនេះពួកគេមានឱកាស ៩២% ក្នុងការឈ្នះពានរង្វាន់លីគ បើធៀបនឹងក្រុមកាំភ្លើងធំត្រឹមតែ ៨%ប៉ុណ្ណោះ នេះបើយោងតាម Opta។
ទោះយ៉ាងណាក៏ដោយ Arteta មិនបោះបង់ក្តីសង្ឃឹមឡើយ។
គាត់បានប្រាប់ BT Sport ក្រោយចប់ការប្រកួតថា៖
“វាជាយប់ដ៏លំបាកមួយ ជាក់ស្តែងណាស់ បន្ទាប់ពីយើងចាញ់។ ប៉ុន្តែយើងត្រូវតែក្រោកឈរ ក្រឡេកមើលរូបភាពធំជាងនេះ និងរបៀបដែលយើងកំពុងប្រកួតប្រជែងជាមួយក្រុមនេះ វាមិនគួរឲ្យជឿ យុត្តិធម៌ ហើយយើងចង់ប្រកួត យើងមិនបោះបង់ឡើយ។
មានការប្រកួតចំនួន ៥ទៀតដែលត្រូវលេង អ្វីៗអាចកើតឡើង ហើយខ្ញុំបានឃើញរឿងជាច្រើនកើតឡើងក្នុងរយៈពេល ២០ឆ្នាំមកនេះ។ អ្នកត្រូវតែជឿថា យើងត្រូវមើលកញ្ចក់ ហើយទទួលយកថាយើងបានចាញ់ជាមួយនឹងក្រុមដ៏ល្អបំផុតមួយ”៕