អ្នកចាំទីរបស់ក្លឹប Juventus គឺកីឡាករ Wojciech Szczesny បានពោលពាក្យទាំងអស់សំណើចជុំវិញការដែលក្លឹបអាចមានសង្ឃឹមយកឈ្នះ Champions League បន្ទាប់ពី Matthijs de Ligt និង Cristiano Ronaldo ធ្លាប់ជាជើងខ្លាំងនៅ Ajax និង Real Madrid លែងមានឱកាសទម្លាក់ក្រុមសេះបង្កង់នេះទៀតហើយ។
Ajax បានធ្វើទុក្ខដល់ Juve កាលពីរដូវកាលចាស់ ខណៈជាញឹកញយ Ronaldo ផ្ទាល់អំឡុងពាក់ឈុតសក៏ធ្លាប់ផ្តល់មេរៀនបរាជ័យដល់ Juve ដូចគ្នា។
ប្រាប់ Sky Sport Italia អ្នកចាំទីរូបនេះនិយាយថា៖ “Matthijs de Ligt និង Cristiano Rnoaldo មិនអាចទម្លាក់ពួកយើងទៀតនោះទេ បែបនេះយើងនឹងមានឱកាសច្រើនជាងមុនមែនទេ”។
លោកបន្ត៖ “ក្រៅពីការលេងសើចនេះ ខ្ញុំមិនចង់គិតពីរឿង UCL នោះទេ ព្រោះអារម្មណ៍របស់យើងកំពុងផ្តោតសំខាន់លើ Napoli”។ បញ្ជាក់ថានៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្លឹប Juventus នឹងត្រូវតតាំង Napoli ដែលជាជុំទី ២ នៅក្របខ័ណ្ឌ Serie A។