អ្នកចាត់ការក្លឹប Atletico Madrid លោក Diego Simeone បានច្រានចោលការអះអាងដែលថា Cristiano Ronaldo អាចនឹងចូលរួមជាមួយក្រុម Atletico Madrid។
El Nacional បានរាយការណ៍កាលពីប៉ុន្មានថ្ងៃមុនថាកីឡាករអន្តរជាតិព័រទុយហ្គាល់បានស្នើសុំឱ្យក្រុម La Liga សម្របសម្រួលការផ្លាស់ប្តូរចេញពី Al-Nassr។ យ៉ាងណាមិញ លោក Simeone បានអះអាងថា Ronaldo ជាវីរបុរសរបស់ Real Madrid ដែលធ្វើឱ្យគាត់មិនអាចលេងឱ្យ Atletico បាននោះទេ។
លោក Simeone បានអះអាងបន្ថែមថា វាជាហេតុផលដូចគ្នាដែលគាត់នឹងមិនអាចទៅបង្វឹក Real Madrid បាន។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ គ្រូបង្វឹកអាហ្សង់ទីនរូបនេះបាននិយាយថា៖
“Ronaldo នឹងមិនអាចលេងឱ្យ Atlético នោះទេ វាដូចគ្នាទៅនឹង Simone ដែលនឹងមិនអាចធ្វើជាអ្នកចាត់ការក្រុម Real Madrid បានឡើយ”។
Cristiano Ronaldo បានក្លាយជាសុបិន្តអាក្រក់របស់ Atletico ក្នុងអាជីពរបស់គាត់។ នៅក្នុងពេលគាត់នៅ Real Madrid គាត់បានធ្វើទារុណកម្មក្លឹបរបស់ Simeone ជាញឹកញាប់។ សូម្បីតែបន្ទាប់ពីចាកចេញពីប្រទេសអេស្ប៉ាញក៏ដោយ Ronaldo បានបង្ហាញថាជាកីឡាករដែល Atletico ពិបាកយកឈ្នះ ខណៈដែលគាត់បានស៊ុតបញ្ចូលទី Hattirck ដើម្បីជួយ Juventus ទទួលជ័យជម្នះ ៣-២ ជើងទីពីរនៃការវាយបក ក្នុងការប្រកួត UEFA Champions League ជុំទី១៦ ឆ្នាំ ២០១៩៕