ជាការគោរពចំពោះការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II ក្នុងព្រះជន្មាយុ ៩៦ វស្សា កាលពីថ្ងៃព្រហស្បតិ៍ ការប្រកួតក្នុងក្របខ័ណ្ឌ Premier League, EFL, WSL និង National League ត្រូវបានលុបចោលកាលពីចុងសប្តាហ៍មុន។
ប្រទេសនេះស្ថិតក្នុងដំណាក់កាលនៃការកាន់ទុក្ខ ប៉ុន្តែ John Cross មកពី The Mirror បានរាយការណ៍ថា Premier League សង្ឃឹមថានឹងមានការប្រកួតច្រើនតាមដែលអាចធ្វើទៅបាននៅចុងសប្តាហ៍នេះ។
EFL នឹងត្រលប់មកវិញម្តងទៀតនៅថ្ងៃអង្គារជាមួយនឹងការប្រកួតពាក់កណ្តាលសប្តាហ៍ ហើយមានសម្ពាធពីក្រុមហ៊ុនទូរទស្សន៍កំពុងមាន ក្នុងការដំណើារការផ្សាយឡើងវិញ។
នៅថ្ងៃអាទិត្យ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Sky Sports ក្រុម Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងរដ្ឋធានីគឺស្ថិតនៅក្នុងតារាងប្រកួត ខណៈពេលដែលដំណើរទស្សនកិច្ចរបស់ Brentford ទៅជួបក្រុមកំពូលតារាង Arsenal នៅម៉ោង ២ រសៀល។ ការចាប់ផ្តើម និងការផ្លាស់ប្តូរកាលវិភាគកំពុងត្រូវបានជជែក។
Tottenham ធ្វើជាម្ចាស់ផ្ទះទទួល Leicester នៅទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍ជាមួយនឹង Millwall ទល់នឹង Blackpool, QPR ទល់នឹង Stoke និង Leyton Orient ទល់នឹង Walsall កើតឡើងនៅក្នុង Championship និង League Two។
ការប្រកួតក្របខ័ណ្ឌ Champions League ត្រូវបានគេរំពឹងថានឹងដំណើរការជាធម្មតាដោយមាន Chelsea, Manchester City និង Liverpool នៅផ្ទះ ហើយ Spurs ចេញទៅប្រកួតទល់នឹង Sporting។
Rangers ទល់នឹង Napoli នៅ Ibrox ឥឡូវនេះត្រូវបានលេងនៅយប់ថ្ងៃពុធជំនួសឱ្យថ្ងៃអង្គារដោយសារតែវត្តមានប៉ូលីសបន្ថែមត្រូវបានដាក់ពង្រាយនៅ Edinburgh រដ្ឋធានីនៃប្រទេសស្កុតឡេន។
គ្មានអ្នកគាំទ្រ Napoli ត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនោះទេ។
រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពី UEFA ថា តើការមកលេងរបស់ Arsenal លើ PSV Eindhoven អាចដំណើរការទៅមុខបានឬយ៉ាងណានោះទេ ដោយបញ្ហាប៉ូលីសគឺជាកត្តាសំខាន់ដដែល។
បន្ទាប់ពីការប្រកួតក្នុងស្រុកជុំបន្ទាប់ កាលប្រកួតអន្តរជាតិនឹងចាប់ផ្ដើមដែលអង់គ្លេសនឹងប៉ះអ៊ីតាលី និងអាល្លឺម៉ង់៕
ប្រភព៖ sportbible