នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ ក្រុម Everton បានចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធ Dele Alli ពីក្រុម Spurs ដោយមិនមានតម្លៃខ្លួនអ្វីទាំងអស់។
កីឡាករអង់គ្លេសខាងលើនេះ មិនមានឱកាសបង្ហាញខ្លួននៅក្រុម Spurs នោះទេ ក្រោមការដឹកនាំរបស់លោក Antonio Conte ទើបធ្វើឱ្យរូបគេសម្រេចចិត្តចាកចេញបែបនេះ។ ដោយការចាកចេញនេះដែរ ក្នុងលក្ខខណ្ឌ Free Transfer តែម្ដង តែក្លឹបនឹងត្រូវចំណាយ១០លានផោនផងដែរ នៅពេលរូបគេបានលេង២០ប្រកួតឱ្យក្រុម Everton ។
ក្រុម Everton ក្រោមការដឹកនាំរបស់លោក Frank Lampard ឃើញថាមានការកែប្រែច្រើនជាពិសេសការនាំចូលកីឡាករថ្មីតែម្ដង។ គ្រាន់តែលោក ចូលកាន់តំណែងភ្លាម កីឡាករឆ្នើម២ប្រកួតក៏ចូលរួមជាមួយក្រុមភ្លាមដែរ គឺ Van de Beek ខ្ចីជើងពី Man Utd និង Alli ពីក្រុម Spurs ៕ប្រភព៖ DailyMail