អ្នកគាំទ្រក្រុម Juventus ចង់ឃើញក្លឹបបណ្ដេញអ្នកចាត់ការ Allegri ចេញពីតំណែងហើយ បន្ទាប់ពីលោកដឹកនាំក្រុមមិនបានល្អសោះនៅដើមរដូវកាលនេះ។
ក្រុម Juventus បានបរាជ័យក្រោមថ្វីជើងក្រុម Monza ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A ។ ក្រុមជើងខ្លាំងរបស់អ៊ីតាលីមួយនេះ ហាក់ធ្វើមិនបានល្អសោះនៅរដូវកាលនេះទាំងពានក្នុងស្រុក និងអន្ដរជាតិ UEFA Champions League ពោលគឺសុទ្ធតែបរាជ័យដូចគ្នា។ ដោយសារតែដូច្នេះហើយ ទើបអ្នកគាំទ្រពេលនេះចាប់ផ្ដើមបង្ហាញអារម្មណ៍នៅលើបណ្ដាញសង្គម ដោយចង់ឃើញក្លឹបបណ្ដេញអ្នកចាត់ការ Allegri ចេញហើយ។
ក្រុម Juventus នៅពេលនេះឈរនៅលេខរៀងទី៨ក្នុងតារាង ដោយលេង៧ប្រកួត ទើបមាន១០ពិន្ទុប៉ុណ្ណោះ។ ដោយឡែកនៅ Champions League វិញ ២ប្រកួតបើកឆាកកន្លងទៅ ចាញ់ទាំង២ប្រកួតទៀត កំពុងឈមនឹងការធ្លាក់ត្រឹមវគ្គចែកពូល។ រឿងនេះហើយ ទើបបានជាកៅអីរបស់លោក Allegri ទំនងជាមិនអាចអង្គុយបានទៀតនោះទេ៕