ក្រុម FC Barcelona បានធ្លាក់ចេញពីពានរង្វាន់ Super Cup ហើយកាលពីយប់មិញ ក្រោយពីចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ៣-២។
ក្រុម Barcelona មានឱកាសនាំមុខក្រុម AT Madrid ២-១ ទៅហើយ ប៉ុន្តែនៅចុងម៉ោងនាទី៨១ Morata បានបាល់ប៉េណាល់ទី តាមស្មើវិញ ហើយនាទី៨៦ ក្រុមរបស់លោក Simeone រកបាន១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។ ចប់ការប្រកួត ក្រុម Barcelona ហាលអាវត្រឹមនេះ ខណៈដែលក្រុម AT Madrid វិញ ត្រូវទៅប៉ះក្រុម Real Madrid នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះវគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់ការប្រកួតកាលពីយប់មិញនេះដែរ គេសង្កេតឃើញយុវជន Felix ហាក់ដូចជាលេងកាចខុសធម្មតា។ រូបគេបានប៉ះជាមួយ Jordi Alba ហើយបន្ទាប់មកក៏មានរឿងជាមួយ Lionel Messi ថែមទៀត។ ប៉ុន្តែមិនបង្កជាធំឡើយ ព្រោះមិត្តរួមក្រុមដទៃទៀតចូលមកឃាត់ទាន់ពេលវេលា៕ប្រភព៖ Dailymail