ក្រុម Atletico Madrid បានយកឈ្នះលើក្រុម Leganes ក្នុងលទ្ធផល ១-០ នាការប្រកួតសប្ដាហ៍ទី២លីគកំពូលអេស្ប៉ាញកាលពីយប់មិញនេះ។
ក្រុម AT Madrid កំពុងចាប់ផ្ដើមរដូវកាលបានយ៉ាងល្អ បើទោះជាមិនអាចយកឈ្នះដៃគូច្រើនគ្រាប់មែន ប៉ុន្តែក៏អាចយកបាន៣ពិន្ទុពេញៗ ឆ្លងកាត់២ប្រកួតកន្លងមកដែរ។ ប្រកួតសប្ដាហ៍ទី២កន្លងទៅនេះ ពួកគេបានយកឈ្នះលើក្រុម Leganes ក្នុងលទ្ធផល ១-០ ដោយ១គ្រាប់នេះធ្វើបានសម្រេចដោយ Vitolo ក្រោយពីទទួលបានបាល់ពីកីឡាករវ័យក្មេង Felix នៅនាទី៧១។
គេសង្កេតឃើញថាតាំងពីប្រកួតមិត្តភាពបើករដូវកាល រហូតដល់ប្រកួតផ្លូវការនៅ La Liga ក្រុម Atletico Madrid ធ្វើបានយ៉ាងល្អ ជាពិសេសកីឡាករចំណូលថ្មីជំនួស Griezmann តែម្ដង។ Felix ត្បិតតែនៅក្មេង ប៉ុន្តែពោរពេញដោយសមត្ថភាព ដែលធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុមលោក Simeone កាន់តែមានប្រសិទ្ធភាពឡើង៕ប្រភព៖ Dailymail