Ferdinand៖ Manchester United គួរតែបដិសេធការចាកចេញរបស់ Ronaldo មិនថាគេស្នើសុំចាកចេញ ឫអង្វរសុំចាកចេញនោះទេ ព្រោះ…


Ferdinand៖ Manchester United គួរតែបដិសេធការចាកចេញរបស់ Ronaldo មិនថាគេស្នើសុំចាកចេញ ឫអង្វរសុំចាកចេញនោះទេ ព្រោះ…
06August-2022
  • Saturday 06 August 2022
  • 03:44 PM

Ronaldo បានប្រាប់ក្រុមប្រឹក្សាភិបាលកាលពីខែកក្កដា ដើម្បីស្នើរសុំចាកចេញពីក្លឹបក្រោមហេតុផលក្លឹបអសកម្មក្នុងការនាំយកកីឡាករថ្មីៗចូល ដែលមតិជាច្រើនថាដោយសារ Ronaldo ខ្លួនឯងផ្ទាល់ចង់លេងនៅ Champions League។Rio Ferdinand បានដាស់តឿនអតីតក្លឹបខ្លួន Manchester United កុំឱ្យ Cristiano Ronaldo ចាកចេញក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត ខណៈដែលគាត់ជឿថាក្លឹបខ្វះអ្នកស៊ុតបញ្ចូលទីត្រឹមត្រូវប្រសិនបើគ្មានតារាព័រទុយហ្គាល់រូបនេះ។

Chelsea, Paris Saint-Germain និង Bayern Munich មាន​ទំនាក់​ទំនង​នៃការផ្ទេរជាមួយ​នឹង​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​កាលរូបនេះ ប៉ុន្តែអនាគតរបស់ Ronaldo ហាក់នៅជាធម្មតា ដែលគេនឹងចូលរួម​ប្រកួត​បើក​ឆាក Premier League របស់​បិសាច​ក្រហម​ទល់​នឹង Brighton នៅ​ថ្ងៃ​អាទិត្យនេះ។

តើ Ferdinand និយាយអ្វីខ្លះអំពីរឿងផ្ទេរកីឡាករ Ronaldo?

វីរបុរសរបស់បិសាចក្រហមបានប្រាប់ williamhill.com ថាគាត់ពិតជាប្រឆាំងនឹង Ronaldo ចាកចេញពី Old Trafford នៅរដូវក្តៅនេះ។

គាត់បាននិយាយថា “មនុស្សកំពុងនិយាយថាអ្នកត្រូវតែអនុញ្ញាតឱ្យ Ronaldo ទៅ។ ខ្ញុំថា អញ្ចឹង យកនរណាម្នាក់ដែលអាចរកគ្រាប់បាល់បាន ២៥គ្រាប់មួយរដូវកាលមកជំនួសគេជាមុនសិន។

“ដូច្នេះ Manchester United មិនអាចអនុញ្ញាតឱ្យ Ronaldo ទៅបានទេ ពួកគេមិនអាចទេ។ ទោះបីជាគាត់សុំទៅក៏ដោយ ក៏ពួកគេមិនអាចឱ្យគាត់ទៅបានដែរ។ ខ្ញុំមិនគិតថា វាជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ”។Ferdinand បានបន្ថែមថា “អ្នកកំពុងតែផ្តោតលើ Anthony Martial ដែលមិនដែលមានភាពស៊ីសង្វាក់គ្នាគ្រប់គ្រាន់សម្រាប់ Manchester United ដែលពួកគេនឹងបោះបង់ចោលកាលពីរដូវកាលមុន ហើយគេនៅតែមិនជោគជ័យនៅ Sevilla។

“Marcus Rashford លេងមិនបានល្អអស់ ១៨ខែ ប្រហែលជាយូរជាងនេះ។ Jadon Sancho រដូវកាលមុនមិនបានឈានដល់កម្រិតដែល United រំពឹងទុកនោះទេ ហើយ Anthony Elanga នៅក្មេងណាស់។

ប្រភព៖ Goal

Facebook Comments

ព័ត៌មានកីឡាថ្មីៗ