FIFA គ្រោងដកបេក្ខភាពអេក្វាឌ័រចេញពី World Cup ដោយសារហេតុផលនេះ


FIFA គ្រោងដកបេក្ខភាពអេក្វាឌ័រចេញពី World Cup ដោយសារហេតុផលនេះ
10June-2022
  • Friday 10 June 2022
  • 02:53 PM

ក្រុមជម្រើសជាតិអេក្វាឌ័រទំនងជាត្រូវដកចេញពីបេក្ខភាពលេង World Cup 2022 ហើយ ក្រោយពី FIFA រកឃើញថាក្នុងក្រុមមានកីឡាករបន្លំសញ្ជាតិចូលលេងវគ្គជម្រុះកន្លងមក។

ខ្សែការពារ Byron Castillo ត្រូវបានគេរកឃើញថារូបគេមានដើមកំណើតកូឡុំប៊ីទេ តែលួចប្រើសញ្ជាតិក្លែងក្លាយដើម្បីចូលលេងឱ្យក្រុមជម្រើសជាតិអេក្វាឌ័រកន្លងមក។ ដោយសារតែបញ្ហាលួចបន្លំនេះត្រូវបាន FIFA រកឃើញ ទើបបានជាពេលនេះមានដំណឹងមកថាបេក្ខភាពចូលលេង World Cup របស់ប្រទេសនេះទំនងជាត្រូវដកវិញហើយ។

FIFA អាចនឹងឱ្យកៅអីរបស់អេក្វាឌ័រនេះ ទៅឱ្យក្រុមជម្រើសជាតិឈីលីវិញដែលកាលពីលេងវគ្គជម្រុះនៅតំបន់អាមេរិកឡាទីន ពួកគេបានលេខ៧។ ដោយការប្រកាសនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះហើយ៕ ប្រភព ៖ dailymail

Facebook Comments

ព័ត៌មានកីឡាថ្មីៗ