ប្រធាន FIFA លោក Gianni Infantino កាលពីថ្ងៃសុក្របានសម្រេចសារជាថ្មីដោយហាមប្រាមការលក់ស្រាបៀរនៅជុំវិញកីឡដ្ឋានក្នុងប្រទេសកាតាដ៏គូរ ឱ្យភ្ញាក់ផ្អើលមួយត្រឹមតែ ៤៨ ម៉ោងមុនពេលចាប់ផ្តើមថ្ងៃអាទិត្យ។
ស្ថាប័នគ្រប់គ្រងពិភពលោករបស់ FIFA បាននិយាយថា ស្រាបៀរនឹងមិនត្រូវបានលក់ទៅឱ្យអ្នកគាំទ្រជុំវិញកីឡដ្ឋានណាមួយក្នុងចំណោមកីឡដ្ឋាន World Cup ទាំងប្រាំបី បន្ទាប់ពីពិភាក្សាជាមួយម្ចាស់ផ្ទះ។
ស្តង់ស្រាបៀរ Budweiser រាប់សិបត្រូវបានតំឡើងរួចហើយនៅទីលានមុនការប្រកួតដំបូង។ មិនខុសពីអ្នកគាំទ្រនោះទេ ក្រុមហ៊ុនស្រាបៀរមួយនេះ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ FIFA មួយនេះ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយចំពោះបញ្ហានេះថា៖
“សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ប្រសិនបើរយៈពេល ៣ម៉ោងក្នុងមួយថ្ងៃ អ្នកមិនអាចផឹកស្រាបៀរបានទេ នោះអ្នកនឹងនៅតែរស់រានមានជីវិតជាធម្មតា។
យើងក៏បានអនុវត្តដូចគ្នាកាលនៅប្រទេសបារាំង អេស្ប៉ាញ និងស្កុតឡេន” ៕
ប្រភព៖ FIFA